ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ងត៍ក្រឡាប់ដោយខ្លួនឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមសមត្ថកិច្ចឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ បង្កឡើងដោយខ្លួនឯង​ ដោយរថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ក្រុមហ៊ុន​ ជីប​ ម៉ុង​ 01គ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ 5A-0865 មាន​ទិសដៅ​ពី​ក្នុង​ក្រុង​ព្រះសីហនុ​ ចេញ​ទៅ​កន្លែង​លាយ​ស៊ីម៉ងត៍​ ​បាន​ជ្រុល​ចង្កូត​ក្រឡាប់​ខ្លួនឯង ហើយបើទោះជាយ៉ាងណាក៏គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង20.00នាទី ថ្ងៃទី18 ខែ​សីហា​​ ឆ្នាំ​2017​ លើ​ផ្លូវជាតិ​លេខ​4​ ត្រង់ចំណុច​ស្ថានីយ៍ប្រេង កាល់តិច​ឃ្លាំងលើ​​ក្នុង​សង្កាត់​លេខ​1 ក្រុង​​ព្រះសីហនុ​ ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖