ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ង់ត៍បុកចូលផ្ទះពលរដ្ឋខូចខាតយ៉ាងរន្ធត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងស្លាកលេខ ភ្នំពេញ5A-0978 បុកចូលផ្ទះពលរដ្ឋនៅម្តុំជិតអង្គភាពសាខាកាំកុងត្រូលខេត្តព្រះសីហនុ ខាងមុខបុរីឆឹង សុខា សង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត១០ព្រឹក ថ្ងៃ១២ មករា ២០១៩នេះ បណ្តាលឲ្យរងការខូចខាតផ្នែកខ្លះខាងមុខផ្ទះរងគ្រោះ និងខូចខាតរថយន្ត៣គ្រឿងព្រមទាំងម៉ូតូ២គ្រឿង (រថយន្តក្រឡុកសុីម៉ង់ត៍២គ្រឿង រថយន្តតូច២បាំងកន្លះមួយគ្រឿងនៅតាមផ្លូវ និងម៉ូតូ២គ្រឿងនៅខាងមុខផ្ទះរងគ្រោះ)។

បើតាមរបាយការណ៍ពីសមត្ថកិច្ចថា ដំបូងរថយន្តបង្កនេះបើកមកប៉ះរថយន្តតូចមួយគ្រឿង និងរថយន្ត ក្រឡុកសុីម៉ង់ត៍ដូចគ្នាមួយគ្រឿងទៀត មុននឹងបុកចូលផ្ទះគេ។

ក្រោយហេតុការណ៍អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ឈ្មោះ រុន លាន ភេទប្រុសអាយុ២២ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅកន្លែង ក្រុមហ៊ុនក្រឡុកសុីម៉ងន៍ ស្ឋិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖