ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុកនិងកិន​បុរសជិះម៉ូតូ​ម្នាក់​ស្លាប់ភ្លាមៗរួចបើកគេចបាត់

ចែករំលែក៖

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ក្រឡុក​ស៊ីម៉ង់ត៍ បុក​ម៉ូតូ​ហុងដាសេ១២៥ និង​កិន​បុរស​ម្នាក់​ស្លាប់ភ្លាមៗយ៉ាង​រន្ធត់ និងធ្វើឲ្យម៉ូតូខូចខាតទាំងស្រុង ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ៣៣ ចំណុច​ស្ពាន​ព្រៃ​លី២ ក្នុង ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលចរាចរ ស្រុកទឹកឈូ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មិន​ស្គាល់​អត្តសញ្ញាណមួយគ្រឿង​ធ្វើដំណើរមាន​ទិសដៅ​ពី​លិចទៅ​កើត។ លុះដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូហុងដា​សេ១២៥ ស៊េរី​ឆ្នាំ២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1J-4378 បើកបរ​ដោយ​ឈ្មោះ ស៊ាន វុន ភេទ​ប្រុស អាយុ​ប្រហែល ២៥ឆ្នាំ មាន​ទិសដៅ​ពី​កើ​តទៅ​លិច​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​ចំណែក​ម៉ូតូ​ត្រូវ​ខ្ទេចខូចខាតយ៉ាងដំណំ។ រីឯ​រថយន្ត​បាន​បើក​គេច​ទៅ​កើត​បាត់ទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ច​នគរបាលចរាចរណ៍ស្រុកទឹកឈូទៅដល់ចុះវាស់វែងនិង​បានប្រគល់​​សព​ឲ្យ​សាច់ញាតិ​យកទៅធ្វើ​បុ​ណ្យតាម​ប្រពៃណី ៕ សហការី


ចែករំលែក៖