ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿងបុករះផ្ទះអាជីវករលក់ដូរ៤ខ្នង ខូចរថយន្ត១គ្រឿង និងកិនម៉ូតូ៩គ្រឿង

ចែករំលែក៖

ខេត្តប៉ៃលិន៖​​ ផ្ទះបងប្អូនអាជីវករ៤ផ្ទះ និងរថយន្ត១គ្រឿងម៉ូតូ៩គ្រឿង ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿងបើកបរពីជើងទៅក្បូង ចុះចំណត់ផ្លូវខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនជាប់ ស្រាប់តែកុងបើកទ្វាររថយន្តលោត ចេញរួចរត់គេចខ្លួនបាត់ស្រមោល ធ្វើឲ្យរថយន្តនោះចុះចំណត់ទៅបុករះផ្ទះបងប្អូនអាជីវករហើយទៅកិនប៉ះរថយន្ត១គ្រឿង និងកិនម៉ូតូអស់៩គ្រឿង ព្រមទាំងធុងទឹកកក និងសម្ភារផ្សេងៗទៀត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវចូលផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី ក្នុងភូមិប៉ាហ៊ី សង្កាប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះ ម្ចាស់រថយន្តដែលខូខខាតនេះ បានឲ្យដឹងថា: នៅពេលមុនកើតហេតុ ពួកគាត់កំពុងតែរៀបចំសម្ភារ ស្រាប់តែលឺអ្នកនៅពីលើផ្លូវបានស្រែកប្រាប់ថា មានរថយន្ត១គ្រឿងយ៉ាងលឿន ពួកគាត់ក៏ឃើញនាំគ្នារត់ ពីកន្លែងកើតហេតុចេញផុត កុំអី ស្លាប់ ។

បើតាមលោក អធិការក្រុងប៉ៃលិនបានឲ្យដឹងថា ករណីរថយន្តក្រឡុកស៊ីម៉ង់ត៍ បង្កគ្រោះថ្នាក់នេះដោយសារអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យដាច់ហ្វ្រាំង ជាន់មិនជាប់ ក៏លោតចេញពីរថយន្តនោះរួចមក រថយន្តក្រឡុកស៊ីម៉ង់ត៍ ក៏បើកទៅតែឯងយ៉ាងលឿនបុករះតែម្តង ។

រីឯម្ចាស់សម្ភារ ១ ឈ្មោះមុំ ចាន់ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់ដូរ ត្រូវជាម្ចាស់ម៉ូតូ ទី២ឈ្មោះប៉ាស កុសល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ តកាម៉េរ៉ាសុវត្ថិភាព ជាម្ចាស់រថយន្តរងគ្រោះ ទាំង២នាក់ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលក្រុងប៉ៃលិនបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការក្រុងដើម្បីដោះស្រាយតាមច្បាប់ ៕ ស​​ សារ៉េត

 


ចែករំលែក៖