ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុនពិភពរស្មីប៉ះដង្កិចនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បើកបរម៉ូតូ បត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យប៉ះទង្កិចនឹងរថយន្តក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុនពិភពរស្មី កាលវេលាម៉ោង១៤និង៤៨នាទី​ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចខាងត្បូងផ្សារប្រសាប្រសាទ ភូមិប្រសាទ ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុកនិងម៉ូតូ ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ របួសធ្ងន់ ០១នាក់ បានបើកបរ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1G.0324 ឈ្មោះ កែវ យ៉ន ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) ។

ចំណែក រថយន្តដឹកអ្នកដំណើរ២៣កៅអីរបស់ក្រុមហ៊ុនពិភពរស្មី ម៉ាកហ៊ីយិនដាយ ពណ៌ស ផ្លាកលេខសៀមរាប3A.2027(ដឹកអ្នកដំណើរជនជាតិចិន២៣នាក់ ស្រី០៧ មិនមានអ្នករងរបួសទេ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត) ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងបញ្ជូជនរងគ្រោះទៅមន្ទីរពេទ្យ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ៕ ប៊ុន រិទ្ធី


ចែករំលែក៖