ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងពីរគ្រឿងរងការវាយប្រហារគ្រាប់បែកនៅក្នុងប្រទេសចិនរបួស៦នាក់

ចែករំលែក៖

គ្រាប់បែកពីរគ្រាប់ដែលក្រុមជនដៃដល់បានបង្កៃនៅក្នុងធុងសំរាមលើរថយន្តក្រុង ស្ថិតនៅខេត្ត Guangdong កាលពីថ្ងៃទី១៨ខែមករា បណ្តាលឲ្យអ្នកដំណើរ៦នាក់រងរបួស ។

គ្រាប់បែកបានផ្ទុះ កាលពីរសៀលថ្ងៃទី១៨ ខែមករា បណ្តាលមនុស្ស៦នាក់រងរបួស ក្នុងនោះមាន៥នាក់រងរបួសស្រាល។គ្រាប់បែកទីមួយបានផ្ទុះឡើងនៅវេលាម៉ោង១៥និង៣០នាទី ធ្វើឲ្យបែកកញ្ចក់រថយន្ត បែកខ្ទេច និងរបួស៤នាក់ ។

គ្រាប់បែកទីពីរបានផ្ទុះឡើងក្រោយរយៈពេល៤៥នាទី នៅលើរថយន្តក្រុងមួយផ្សេងទៀត ស្ថិតនៅក្បែរកន្លែងដដែល បណ្តាលឲ្យអ្នកដំណើរ ២នាក់រងរបួស។

ប៉ូលិស នៅក្នុងតំបន់បានឲ្យដឹងថា ជនសង្ស័យពីរនាក់ត្រកូល លៀង (Liang )អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង២៣ ស្ថិតនៅ អាគាឃុនដូសម្រាប់ជួល ។ ជនសង្ស័យខាងលើ បានទទួលកំហុសពីការវាយប្រហារខាងលើ ។

ប៉ូលិសនៅកន្លែងកើតហេតុសូមមិនផ្តល់ព័ត៌មានបន្ថែមឡើយ ពីបំណងបង្ករឲ្យមានការវាយប្រហរខាងលើ ។ គេមិនទាន់ដឹងថាជាការវាយប្រហារភេរវកម្មឬជាកុំនុំនោះដែរ៕ ម៉ែវ សាធី

no-xe-buyt-trung-quoc xe-buyt-6194-1484802120


ចែករំលែក៖