ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនស៊ីម៉ងត៍អូដ បុករថយន្តនីសាន់ដឹកក្រួសរងការខូខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: រថយន្តដឹកក្រួស១គ្រឿង ខណ:កំពុងឈប់ស្តុប ស្រាប់តែមានរថយន្ត១គ្រឿងទៀតរបស់ក្រុមហ៊ុន Camel (អូដ) មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0559 ដែលជារបស់ក្រុមហ៊ុនCamel (អូដ) បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកនី សាន់ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-1475 ដឹកក្រួស ឈប់ពីខាងមុខ តែដោយសារថយន្តគាត់ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកបណ្តាលឲ្យរងការខូចខាតតែម្តង ដោយភាគីរថយន្តនីសាន់ វៀចកាងខាងក្រោយ និងរថយន្តហ៊ីយ៉ាន់ដាយរបស់កាត់ ខ្ទេចកំណាត់មុខ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានទៅដល់ ជួយសម្របសម្រួលឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ហើយពេលនោះភាគីខាងរថយន្តហ៊ីយ៉ាន់ដាយដឹងខ្លួនថាខុស សុខចិត្ត សងការខូចខាតទៅឲ្យភាគីខាងរថយន្តនីសាន់ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ សុខា សែនជ័យ


ចែករំលែក៖