ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកគីមជុងអ៊ុនទៅធ្វើទស្សនកិច្ចនៅខេត្តមានតម្លៃប្រហែល៨០០ដុល្លារប៉ុណ្ណោះ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើដំណើរទស្សនកិច្ចត្រួតពិនិត្យការងារនៅទីតាំងយោធា ស្ថិតនៅក្នុងតំបន់ ដាច់ស្រយាល ដោយរថយន្តចាស់ផលិតនៅក្នុងប្រទេសរុស្ស៊ី ។ រូបភាពលោកគីម ជុងអ៊ុន បានធ្វើឲ្យពលរដ្ឋរុស្ស៊ីភ្ញាក់ផ្អើល ។

តាមសារព័ត៌មាន យ៉ុនហាប់បានផ្សាយ ថា លោកគីម ជុងអ៊ុន បានទៅកាន់កងពល លេខ១៥២៤ ស្ថិតនៅក្នុងស្រុក Sindo ខេត្តPyongan ភាគខាងលិចកូរ៉េខាងជើង ដោយរថយន្ត Lada Priora កាលពីថ្ងៃទី ៣០ខែមិថុនា។

រថយន្តខាងលើមានតម្លៃ លក់ គឺ ៦.៧៥០ដុល្លារអាមេរិក ប៉ុន្តែនៅ លើគេហទំព័រ ដេញថ្លៃ បានបញ្ជាក់ថា រថយន្តហួសកាលបរិច្ឆេតប្រើប្រាស់ គឺអាចលក់បានតម្លៃតែ ៨០០ដុល្លារ ប៉ុណ្ណោះ។

ចំណែកសារព័ត៌មាន Sputnik បាន ផ្សាយថា រថយន្តLada Priora ជាប្រភេទ រថយន្តលក់ដាច់បំផុតនៅរុស្សុី ដោយមាន ជាង ១លានគ្រឿងលក់ចេញ ចាប់ពីឆ្នាំ ២០០៧។

ក្រុមហ៊ុនផលិតរថយន្ត Lada Priora មានគម្រោងផ្អាកផលិតរថយន្តប្រភេទនេះនៅខែកក្កដា ឆ្នាំ២០១៨ ហើយជំនួសនូវ ប្រភេទរថយន្តថ្មីវិញ X Eries .។ បណ្តាញសង្គមរុស្ស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនប្រើប្រាស់រថយន្ត Priora ។ មនុស្ស ជាច្រើនបានដាក់សំណួរសួរថា ហេតុអ្វី បានជាលោកគីម ជុងអ៊ុន ប្រើប្រាស់ រថយន្តចាស់ មិនប្រើរថយន្ត Mercedes ពាសដែកការពារគ្រាប់។

ទន្ទឹមនឹងនោះ ពលរដ្ឋជាច្រើននៅ បរទេស បានសរសើរលោក គីមជុងអ៊ុន ថាពិតជាអស្ចារ្យ ដែលប្រើប្រាស់រថយន្ត Priora ជាប្រភេទរថយន្តសម្រាប់អ្នកដែល មានប្រាក់ចំណូលទាបនៅរុស្ស៊ី។

នៅថ្ងៃទី១ខែ កក្កដា សារព័ត៌មាន Yomiuri របស់ជប៉ុនបានផ្សាយថា នៅក្នុង ដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន លើកទី៣ គឺបានស្នើដល់ចិនលុបទណ្ឌ កម្មទៅលើកូរ៉េខាងជើង ដើម្បីជាការបើក ផ្លូវ ជួយដល់សេដ្ឋកិច្ច ទីក្រុងព្យុងយ៉ាង ពេលកំពុងជួបផលលំបាក៕ ម៉ែវ សាធី


ចែករំលែក៖