ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកគ្នា​ស្លាប់​អ្នកជិះម៉ូតូ២នាក់ ខូចខាតរថយន្ត៣គ្រឿង

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្ស២នាក់​បានស្លាប់ និងរថយន្ត​៣គ្រឿង​បានខូចខាត ដោយសារហេតុការណ៍រថយន្តដឹកដី​បុកគ្នា និងបណ្តាលឲ្យខូចខាតរថយន្ត៣គ្រឿង ម៉ូតូ១គ្រឿង ។

ហេតុការណ៍នេះ​កើតឡើង​នៅវេលាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៦ ភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា រថយន្តដឹកដីមួយគ្រឿងដឹកដីពេញ ពាក់ស្លាកលេខ ចង្កូតស្តាំ PP 0272 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ពីកើត ទៅលិច ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត​ដឹកដីមួយគ្រឿងទៀត (គ្មានដឹកដី) ពាក់ស្លាកលេខ ភ្នំពេញ 3A.4963 បើកពីលិច​មកើត វ៉ាក់នឹងម៉ូតូហុងដា សេ ១២៥ មួយគ្រឿង​ទើបបើកចេញពីចាក់សាំងនៅស្ថានីយ​ប្រេងសាំងក្បែរ​នោះ ឆ្លងថ្នល់​មកពីលិចទៅកើត ធ្វើឲ្យរថយន្ត​គ្មានដឹកដីនោះបុកម៉ូតូ រួចរេចង្កូត​ទៅបុករថយន្តដឹកដីពេញ មកពីកើត បណ្តាលឲ្យក្រឡាប់ពីលើម៉ូតូស្លាប់បុរសពីរនាក់ និងរបួសអ្នកបើកបររថយន្តដឹកដីម្នាក់ និងបុកផ្ទប់​រថយន្តតូយ៉ូតា កាមរីគូថស្វិត ១គ្រឿងទៀត តែគ្មានអ្នករងរបួសនោះទេ អ្នកនៅក្នុងរថយន្តនេះ ។

ជនរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណទេ ៕


ចែករំលែក៖