ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដំឡូងមីបើកបរមិនប្រយត្ន័គៀរថយន្តឡិចសុីសធ្លាក់ផ្លូវជ្រុលចូលផ្ទះអ្នកកស្រុក

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តយីឌុបមួយគ្រឿងដឹកដំឡូងមីបើកបរមិនប្រយត្ន័ក្នុងល្បឿនលឿនរេចង្កូតខណៈដែលបន្ថែមល្បឿនដើម្បីវាប្រជែងក៏ទៅគៀរប៉ះចំរយន្តឡិចស៊ីសបណ្តាលឲ្យកំពិតរងការខូចខាចមួយចំហៀង រួចជ្រុលធ្លាក់ផ្លូវចូលបុកសំយ៉ាបផ្ទះក្បែរផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។

ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៥និង៥នាទី ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសោមកានិញ ឃុំសោមធំស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តបុកជាមួយរថយន្តស្របទិសគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កម៉ាកFUSO ពណ៌ខៀវ អត់ស្លាកលេខ ដឹកដំឡូងមី ចេញដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សុខ សេន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេតរតនគិរី។

ឯរថយន្តរងគ្រោះ ម៉ាក ឡិចសុីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២f ២០០៥ ស្របទិសគ្នា បើកបរដោយឈ្មោះ អាមី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិអាមេរិក រងរបួសស្រាល រួមដំណើរជាគ្រួរសារមានឈ្មោះបេ កា ភេទស្រី អាយុ៨ឆ្នាំ ឈ្មោះ អ៊ី សាយ ភេទប្រុស អាយុ ៦ ឆ្នាំ ឈ្មោះខាន់ ណា ភេទស្រី អាយុ៤ឆ្នាំ សុទ្ធសឹងជាកូនតូចរងរបួសស្រាលៗជនជាតិអាមេរិកាំង បច្ចុប្បន្នរស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរ យ៉ាដាវ ខេត្តរតនគិរី ។

ដោយសាររថយន្តបង្កបើកបរខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកៀររថយន្តរងគ្រោះតែម្ដង ហើយធ្លាក់ផ្លូវជ្រុលទៅបុកសំយ៉ាបផ្ទះនៅក្បែរផ្លូវបណ្តាលឲ្យបាក់សសរជើងរាងបីបួនដើម តែមិនបង្កគ្រោះថ្នាក់រងរបួសដល់អាយុជីវិតមនុស្សក្នុងផ្ទះនោះឡើយ។

ក្រោយកើតហេតុ ជនរងរបួសត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ឯវត្ថុតាងរថយន្តទាំងពីរ ត្រូវបានកម្លាំងទំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ រង់ចាំដោះស្រាយតាមច្បាប់ចរាចណ៍ផ្លូវគោកនៅពេលក្រោយ ៕ សហការី


ចែករំលែក៖