ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកមាន់បើកបុកម៉ូតូបណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ម្នាក់នៅស្រុកទ្រាំង

ចែករំលែក៖

ខេត្តតាកែវ៖ យ៉ាងហោចណាស់មាន មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើត ឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង៧យប់នៅលើផ្លូវជាតិលេខ២ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៨៥-៨៦ ស្ថិតក្នុង ភូមិគោកញាក់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូនឹងរថយន្តធ្វើដំណើរបញ្ច្រាសទិសគ្នា។ រថយន្តបង្កហេតុកូរ៉េម៉ាកគាពណ៌ស ពាក់ ស្លាកលេខភ្នំពេញ2AG-8331 បើកបរ ដោយឈ្មោះ គ្រូច ទ្រី ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់មាន់ មានទីលំនៅភូមិព្រៃ រំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ បើករថយន្តមកពីទិសខាងត្បូង។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ប៉ៃលិន1B-2836 បើកបរដោយឈ្មោះ ជឹម សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាង សំណង់ រស់នៅភូមិពញាឮ ឃុំប្រាំបីមុំ ស្រុក​ទ្រាំង ខេត្តតាកែវ ស្លាប់នៅនឹងកន្លែងកើត ហេតុ និងអ្នករួមដំណើរឈ្មោះ ព្រាប ឌឿន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិ-ឃុំជាមួយគ្នា ស្លាប់នៅនឹង​កន្លែង កើតហេតុ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ឈិន ទូច ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ រងរបួស ធ្ងន់។ ទាំង៣នាក់បើកបរដោយពុំមានពាក់ មួកសុវត្ថិភាពនោះទេ។

ក្រោយពីកើតហេតុអ្នកបើបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល រីឯអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តតាកែវ។ ចំណែកសពជនរងគ្រោះទាំង២នាក់ត្រូវ បានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់៕ ភ្នំដា


ចែករំលែក៖