ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសាំងក្រុមហ៊ុនសូគីម៉ិចបុកម៉ូតូស្លាប់ស្រី្តម្នាក់នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី: មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបង្ក ឡើង ដោយរថយន្តដឹកសាំង ក្រុមហ៊ុនសូគីម៉ិច បុកនិងម៉ូតូកិនមនុស្សស្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម បំផុតនៅនឹងកន្លែង ។

ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅម៉ោង៣រសៀល ថ្ងៃអង្គារ ១១ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចនគរបាលចរាចរ ក្រុងបានលុងបានឲ្យដឹងថា ម្ចាស់ម៉ូតូហុងដា សេ១២៥ ពាក់ស្លាកលេខ រតនគីរី 1A-4917 មានឈ្មោះ មេន ស្រីមាន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ស្លាប់) ។ ចំណែកអ្នកបើកបររថយន្តស៊ីទែនដឹងប្រេងសាំងរបស់ក្រុមហ៊ុនសូគីម៉ិចក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្តាំ PP 2137 ទុករថយន្តចោលរួចរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរក្រុងបានលុងទៅដល់បានធ្វើការវាស់វែង​យក​វត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ ជីវ័ន្ត


ចែករំលែក៖