ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអ្នកដំណើរ បុកជាមួយរថយន្តដឹកដី រួចរេចង្កូតទៅបុកបង្គោល ភ្លើងធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ បុកនឹងរថយន្ដ កើតឡើង កាលពីវេលាម៉ោង២និង២០ នាទី រសៀល ថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៩ នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពច្បាស់ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២ គ្រឿងនេះ បានបើកបរស្របទិសគ្នា ពីជើងទៅត្បូង លើផ្លូវជាតិលេខ៦ ស្រាប់តែ រថយន្តដឹកដី បទឆ្វេង ខ្វះការប្រុងប្រយ័ត្ន ហើយរថយន្តទេសចរ ដឹកអ្នកដំណើរ បើកបរពីក្រោយ ជាន់ហ្វាំ្រងមិនទាន់ ជ្រុលទៅបុកគូទ រថយន្តដឹកដី គេចជ្រុលទៅបុកបង្គោលភ្លើង បណ្តាលខូចខាតក្បាលរថយន្ត ទាំងស្រុង តែ មិនក្រឡាប់ និងគ្មានអ្នករបួសធ្ងន់ គ្រាន់តែរបួសបន្តិចបន្តួច ហើយអ្នកបើកររថយន្តទាំង២ ចុះគេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទេសចរណ៍ដឹកអ្នកដំណើរ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងស្លាកលេខ ភ្នំពេញ 3C9892 និងរថយន្តដឹកដី ពាក់ស្កាកលេខ ភ្នំពេញ 3C0403 ក្រោយពេលកើតហេតុ អ្នកដំណើរបានបញ្ជូនអីវ៉ាន់ ទៅជិះរថយន្តផ្សេងទៀត ធ្វើដំណើរ ទៅភ្នំពេញ ទើបសមត្ថកិច្ចចុះអន្តរាគមន៍ វាស់វែងតាមក្រោយ និងប្រមូលយកវត្ថុតាងទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំដោះស្រាយតាមក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖