ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋបុកម៉ូតូបណ្តាកឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្កែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកឥដ្ឋបើកបុក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើកឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតបណ្តោយផ្លូវ២០០៤ កែងផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកសពនារីរងគ្រោះម្នាក់ ក្នុងចំណោមប្រុស ស្រី៣នាក់ឈ្មោះ ឡុង សែន អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL 1623 បើកបរដោយបុរសម្នាក់ និងមានស្ត្រី២នាក់ទៀត រួមដំណើរជាមួយ ធ្វើដំណើតាមបណ្តោយផ្លូវអង្គតាមិញ ល្បឿនមធ្យមទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ត្រង់ស្តុបអង្គតាមិញ ក៏បានបើកឡើងផ្លូវ២០០៤ បត់ឆ្វេងសំដៅទៅផ្លូវសហព័ន្ធរុស្សី តែគ្រាន់តែឡើងផ្លូវ២០០៤ បានបន្តិចក៏ស្រាប់តែរថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 2352 បើកតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើតបានបុកម៉ូតូពេញទំហឹបណ្តាលឱ្យស្ត្រីរងគ្រោះដែលជិះនៅខាងក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ ខណៈនោះអ្នកបើករថយន្តបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល ។

បើតាមការឱ្យដឹងប្អូនស្រីជនរងគ្រោះឈ្មោះឡុង ផាន់នីបានឱ្យដឹងថា បងស្រីគាត់ដែលស្លាប់នេះជាស្ត្រីេមម៉ាយមានកូនស្រីម្នាក់អាយុ១៦ឆ្នាំផងដែរ។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានដឹកមកតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូងដើម្បីរង់ចាំឱ្យសាចញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ចំណែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖