ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតាក់ស៊ីBlack&White បើកបុកម៉ូតូសង់ការ៉េ ចំពីក្រោយបណ្តាលឲ្យក្មេងប្រុសម្នាក់របួសជើងធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ដោយសាររថយន្តកាមរីបាឡែនមួយគ្រឿងរបស់ក្រុមហ៊ុនតាក់ស៊ី Black&White បានបើកបុកម៉ូតូសង់ការ៉េ ចំពីក្រោយបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសជើងធ្ងន់ ហើយត្រូវបានដឹកតាមរ៊ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ​ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ ព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយកូនស្រីម្នាក់ និងកូនប្រុសម្នាក់បើកម៉ូតូម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0657 បើកឆ្លងស្តុបក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងបើកលឿន មកក្បែរម៉ូតូរងគ្រោះក៏អកសឺ និងបានឈប់ស្ងៀម ក៏មានរថយន្តកាមរីបាឡែមួយគ្រឿងជារថយន្តតាក់ស៊ីBlack&White បានបើកឆ្លងស្តុបដូចគ្នាទិសដៅស្របគ្នាមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយម៉ូតូរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យដួលម៉ូតូរងរបួសក្មេងប្រុសម្នាក់ធ្ងន់ត្រង់ជើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុហើយឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាហើយភាគីខាងរថយន្តតាក់ស៊ីក៏ព្រមសងសំណងនឹងព្យាបាលក្មេងប្រុសនោះមិនរំខានដល់សមត្ថកិច្ចក៏បានបញ្ចប់រឿងតែម្តង ៕ ស​ តារា


ចែករំលែក៖