ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទួរីសមួយគ្រឿងបុកម៉ូតូម៉ាកធូដេរពីក្រោយរួចកិនពីលើស្លាប់បុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកទួរីសមួយគ្រឿង ត្រូវសាក្សីឃើញហេតុការណ៍អះអាងប្រាប់ថា បានបើកបុកពីក្រោយម៉ូតូម៉ាកធូដេរមួយគ្រឿងពេញទំហឹង ហើយកិនពីលើបុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះរិទ្ធ ចៅ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ បុរសរងគ្រោះទើបតែមកកាន់ទីក្រុងភ្នំពេញដើម្បីរកការងារធ្វើ ប៉ុន្តែបែរជាជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបែបនេះសោះឡើយ។

រីឯរថយន្តបង្កបានបើករត់ ប៉ុន្តែត្រូវប្រជាពលរដ្ឋជួយដេញតាមស្ទាក់ចាប់បានផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖