ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបម៉ែកសឺដេសបើកបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅកន្លែងលក់មីឆាផ្លូវ២៧១ រួមទាំងទ្រូងផ្លូវបាក់អស់៣កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ែកសឺដេសយ៉ាងលឿនដូចហោះ ហើយជ្រុលបុករថយន្តកាមរីបាឡែនពីក្រោយពេញទំហឹងរុញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ហើយរថយន្តបង្ករេចង្កូតបុករះម៉ូតូចំនួន៥គ្រឿង ដែលចតនៅមុខកន្លែងលក់បាយឆាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខធានាគារ ANZ royal តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2V 9711 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AV 3838 បើកបរដោយបុរសម្នាក់ និងនារី២នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ជ្រុលបុករថយន្តបាឡែនពេញទំហឹងធ្វើឲ្យរ៉ុញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងកាខូចខាតអស់ចំនួន៣កង់។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបុករថយន្តបាឡែន ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បួងចង្កូតមកខាងស្តាំដៃវិញ បន្តបុករះម៉ូតូចំនួន៥គ្រឿ ងដែលចតនៅខាងមុខកន្លែងលក់បាយឆាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់បានភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោក ចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់៕ភារ៉ា ដង្កោ


ចែករំលែក៖