ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប២គ្រឿងបុកគ្នាបង្កការរំខានសមត្ថកិច្ចទាំងយប់អធ្រាត្រ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប២គ្រឿង បានបើកបុកគ្នានៅចំណុចផ្លូវភ្លោះអូរស្សី ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត ឈានចូលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-8358 បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក ម៉ាស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-7721 បានធ្វើដំណើតាមបណ្ដោយផ្លូលេខ ១០៥ ទិសដៅពីត្បូងទៅជើង ហើយបំរុងឆ្លងកាត់ផ្លូវ២១៤ ក៏ត្រូវរថយន្តធុនត្រា បើកមកបុកពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ ភាគីទាំងពីរមិនព្រមសម្របសម្រួសគ្នានោះទេ ដោយបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើ់ម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ស រស្មី


ចែករំលែក៖