ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុករះរថយន្តធុនតូច៣គ្រឿងហើយបុកចូលរោងលក់ដូរនិងផ្ទ្ទះពលរដ្ឋរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំមួយគ្រឿងបុករះប៉ះរថយន្តតូចៗ៣គ្រឿងទៀត មុននឹងបុកចូលរោងលក់ដូរ និងផ្ទ្ទះប្រជាពលរដ្ឋនៅចំណុចផ្លូវបំបែកស្រែអំបិល ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោងជាង៤ល្ងាច ថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៤០២ប្រចាំនៅផ្លូវបំបែកស្រែអំបិល និងនគរបាលស្រុកកំពង់សីលា ដែលចុះជួយអន្តរាគមន៍ភ្លាមៗឲ្យដឹងជាបឋមថា ហេតុការណ៍នេះកើតឡើងនៅចំណុច​បង្គោលគីឡូម៉ែ​ត្រ លេខ​ ១៤១​ ភូមិ​/ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ​ ។

រថយន្តទាំង៤គ្រឿងដែលបុកបន្តគ្នានេះរួមមាន រថយន្ត​ផ្ទុកកុងតឺន័រក្បាលពណ៌សឆ្នូតខៀវ មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុក្បាលពាក់ស្លាក លេខ ព្រះសីហនុ​ 4A-0915​ កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ​ ភ្នំពេញ​ 3C-1294 អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(រត់បាត់)​ បានគេចនឹងរថយន្តម៉ាកមុីហ៊្សូប៊ីសុីត្រាយតុន​ ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ រដ្ឋ 29​ 2-0179​ មានទិសដៅកោះកុងទៅភ្នំពេញ​ រួចក៍បន្តទៅបុកនឹងរថយន្តស៊ាំងយ៉ុង​ ពណ៌ស​ដឹកអ្នកដំណើរ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2T-6231 ដែល​ចតនៅចិញ្ចើមផ្លូវគ្រួសក្រហម​ ហើយបន្តទៅបុកនឹងរថយន្តឡិចស៊ីស RX300​ ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AQ-4413​ ដែល​ចតនៅចិញ្ចើមផ្លូវគ្រួសក្រហម ហើយរថយន្តបន្តទៅបុកបង្គោលគីឡូ​ម៉ែត្រ​លេខ១៤១​ រួចបុក បង្គោល​សញ្ញា​ចរាចរណ៍​ តូបលក់ឥវ៉ាន់​២តូប និងផ្ទះប្រជាលពលរដ្ឋបែកបាក់ផ្នែកខាងមុខ​ទាំងស្រុង​ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុង​ហេតុការណ៍​នេះបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល​៤នាក់​ ក្នុង​នោះស្រី​៣នាក់​ ឈ្មោះ​ សឹង​ សុធារី​ ភេទស្រី​ អាយុ​៥៨ឆ្នាំ​ មុខរបរ​ ធើ្វការនៅមន្ទីរវប្បធម៌រាជធានីភ្នំពេញ​ រស់នៅសង្កាត់បឹងរាំង​ ខ័ណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ រងរបួស​ធ្ងន់,ឈ្មោះ​ ឃ្លាំង​ គង់​ ភេទស្រី​ អាយុ​៦០ឆ្នាំ​ របួស​ស្រាល,ឈ្មោះ​ ហិន​ នៅ​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ របួស​ស្រាល​ និងឈ្មោះ​ ឡាច​ ហៀម​ ភេទស្រី​ អាយុ​៦៩ឆ្នាំ​ របួសស្រាល ។ អ្នកទាំងបី រស់នៅភូមិទួលដំណាក់​ ឃុំចុងដូង​ ស្រុកបារាយណ៍​ ខេត្ត​កំពង់ធំ​ ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖