ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំវ៉ាជែងកៀររថយន្ត១គ្រឿង សង២០០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ: រថយន្តធុនធំវ៉ាជែងកៀររថយន្ត១គ្រឿង ទៀត បណ្តាលឲ្យរងការខូចខាតមួយចំហៀង សង២០០០ដុល្លារបញ្ចប់រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង៣០នាទី យប់ ថ្ងៃ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ តាមបណ្តោយផ្លូវលេខ១៨២កែងនិងផ្លូវលេខ២៥៣ ស្ថិត ក្នុង សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញ នារី ម្នាក់ បើករថយន្ត មួយគ្រឿង ម៉ាក ម៉ាស់ស្តារ ពណ៌ក្រហម ពាក់ ស្លាក លេខ ភ្នំពេញ 2AO-2016 ដោយធ្វើដំណើរតាម បណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុច កើតហេតុ មាន រថយន្តមួយ គ្រឿង ម៉ាក ហ្វូយហ្សូ ពណ៌ស ជាប្រភេទ រថយន្ត ប្រាំតោន ពាក់ស្លាកលេខ ចង្កូត ស្តាំ PSHN-0469 ដែល បើកបរ ដោយបុរស ម្នាក់ មកពីក្រោយ ហើយព្យាយាមបើកវ៉ាជែង ខាងស្តាំរថយន្តក៏ជ្រុលទៅកៀររថយន្ត ម៉ាស់ស្តារ
បណ្តាលឲ្យ រងការខូចខាតកំពិតអស់មួយចំហៀ ។

បន្ទាប់ពីកើតហេតុមានមានតំណាង ខាងរថយន្តធុនធំមកចេញសម្របសម្រួល ជាមួយ និងភាគី រថយន្ត ធន់ ដោយ ព្រម ចេញសំណង ចំនួន២០០០ដុល្លារ ឲ្យទៅ ភាគីរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖