ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនយក្ស ដឹកធ្យូង និងឃ្លាំងស្តុកទុកមួយកន្លែងគ្មានច្បាប់អនុញ្ញាត ត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាប

ចែករំលែក៖

ខេត្តក្រចេះ ៖កម្លាំងកងរាជអាវុធហត្ថ ចំនួន១៤នាក់ សហការជាមួយកម្លាំងចម្រុះ ចុះឃាត់រថយន្ត១គ្រឿង ដឹកធ្យូង និងឡោមព័ទ្ធឃ្លាំងធ្យូងមួយកន្លែងទៀត ។

ការបង្ក្រាបបទល្មើសរថយន្តដឹកធ្យូង និងឃ្លាំងមួយកន្លែងទៀតនោះបានធ្វើឡើងនៅវេលាម៉ោង១៧.០០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿងដែលសមត្ថកិច្ចឃាត់បាននោះមានផ្ទុកធ្យូង
ចំនួន៤៥០បេស្មើនឹង១៣តោន ។

ធ្យូងនៅក្នុងឃ្លាំងដែលសមត្ថកិច្ចឡោមពទ័ត្រួតពិនិត្យឃើញមានចំនួន៥០០បេទៀត ស្មើនឹង១៥តោន ដែលគ្មានលិខិតអនុញាតនៅឡើយ ហើយខណ:នោះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់
ទី១. ឈ្មោះ ហូ សឹងតឿង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ។ ទី២. ឈ្មោះ គាំ សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។

កម្លាំងកងរាជអាវុធហត្ថ ការពារឃ្លាំងផ្ទុកធ្យូងនោះ និងបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕​ ជីវន្ត័

 


ចែករំលែក៖