ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាឡែនបោះពួយលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបាឡែនមួយគ្រឿង និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយបើកក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខលេខាអធិការដ្ឋានគណៈកម្មការទន្លេមេគង្គ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB 1778 បើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួចដំណើជាមួយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងរបាំថ្មពុះចែកទ្រូងផ្លូវចំពីមុខពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែករបាំងថ្មពុំមានខូចខាតនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ដោយសារតែរបស់របាំងថ្មពុំមានរងការខូចខាត ទើបប្រគល់រថយន្តឲ្យទៅម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖