ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបីគ្រឿងបុកគ្នាត្រង់ចំណុចស្តុបបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បើកបោះពួយទៅបុក រថយន្ត ហាយឡេនឌ័រ មួយគ្រឿង រួចបន្តទៅបុករថយន្តព្រូស មួយគ្រឿងទៀត បណ្តាលរងការខូចខាតទាំងសងខាង យ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបប៉ុស្តិ៍២៤ម៉ោង តាមបណ្តោផ្លូវភ្នំពេញ ហាណូយ កែងនឹងផ្លីវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌កណ្តុរប្រមេះពាក់ស្លាកលេខ ភ្នំពេញ 2AG-1604 ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AS-5323 ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាសុីម ទិសដៅពីលិចទៅកើតឆ្លងមកផ្លូវឧកញ៉ាម៉ុងរិទ្ធីបានបុករថយន្តហាយលេខឌ័ចំពាក់កណ្តាលខាងស្តាំពេញទំហឹងបណ្តាលហាយលេនឌ័រខ្ទាតទៅបុកបង្គូលភ្លើងបណ្តាល ខូចខាតយ៉ាងដំណំចំណែករថយន្ត បង្កមិនទានអស់ល្បឿនបានជ្រុលចង្កូតទៅបុករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-5350 ឈប់ចតនៅនឹងស្តុបតាម បណ្តោយផ្លូវម៉ុងរិទ្ធីក្នុងទិសដៅពីកើត ទៅលិចបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្តាំយ៉ាងដំណំចំណែករថយន្តខូខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងបីគ្រឿងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖