ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកគ្នាយ៉ាងសាហាវស្លាប់ជនបរទេសម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បាន​ស្លាប់​ក្នុង​រថយន្ត​ ដោយ​សារ​​​បុកពីក្រោយ​រថយន្ត​ដឹក​ទឹកកក​​នៅ​វេលា​ម៉ោង​៤និង៥៥នាទី​ ព្រឹក​ថ្ងៃទី​៨ ខែ​កញ្ញា​​ ឆ្នាំ​២០១៧​ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​នៅលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៥១-១៥២ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ឆាយខាងជើង​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ​។

តាមប្រភព​ពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង​ រវាង​ រថយន្ត​ ១គ្រឿង​ម៉ាក​ LUXES RX300 ពណ៌​ ស្ករ​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 2A-4441 មានទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ ភ្នំពេញ​ លុះ​ដល់ចំណុចខាងលើ​ បាន​បុក​ពីខាងក្រោយ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយគ្រឿង​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-0124 ដែលមាន​ទិសដៅ​ស្របគ្នា ។

ប្រភពដដែលបានបន្តថា​ គ្រោះថ្នាក់​នេះ​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​ដែលអង្គុយកៅអីមុខជាប់អ្នកបើកបរ​រថយន្ត​LUXES អ្នកបើកបរ​រថយន្តទាំងពីរបានរត់គេចខ្លួនបាត់​ក្រោយ​ពេល​កើតហេតុ ។

បច្ចុប្បន្នរថយន្ត​ទាំង​២ គ្រឿង​ សមត្ថកិច្ច​កំពុង​ស្ទូច​យកចេញយក​​​​​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សិលា​រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖