ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកនឹងត្រាក់ទ័រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកត្រាក់ទ័រឈប់លើទ្រូងផ្លូវ កាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១១០-១១១ ចំណុចភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះក្នុងទឹសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្តាលឲ្យបុរសម្នាក់រង របួសធ្ងន់ ក្នុងហេតុការណ៍នោះខាង យន្តសាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2M.6596 បើកបរដោយឈ្មោះ វ៉ាត ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ អ្នករួមដំណើរជាមួយឈ្មោះ ប្រាក់ វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា(របួសធ្ងន់) ។

ត្រាក់ទ័រម៉ាកគូប៊ូតា ពណ៌ស្លាទុំ(ឈប់លើទ្រូងផ្លូវ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

មូលហេតុបឋមបង្កដោយត្រាក់ទ័រឈប់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងរថយន្តមានល្បឿនលឿន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រង់ចាំការណ៍ដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖