ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងបុកជាមួយម៉ូតូចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GN-6144 ។ ចំណែករថយន្តពុំទាន់ស្គាល់ម៉ាក ពាក់ស្លាកលេខភ្នំពេញ 1W-9262 បើកបរដោយជនពុំទាន់ស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួន ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ បានឃើញរថយន្តខាងលើបើកល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ រីឯអ្នកបើករថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកាងមុខនៃរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូ និងសម្ភារះពាក់ព័ន្ធត្រូវបាននគរបាលជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖