ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើស្លាប់ម្នាក់ របួសស្រាលម្នាក់ បន្តទៅមុខ រួចទុករថយន្តចោល ចុះរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ខណៈបើកបររ៉ឺម៉កម៉ូតូដឹកឈើហើយត្រូវរថយន្តវេអង(v1)មួយគ្រឿបានបុកពេញទំហឹងចំពីមុខ រួចបន្តបើកទៅមុខទុករថយន្តចោលលើផ្លូវចុះរត់គេចបាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនេះ បានកើត ឡើងនៅវេលាម៉ោងប្រហែល១១.៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧៣ត្រង់ចំណុច ភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងរវាងរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើមានទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើងដោយរថយន្ត ម៉ាក V1 ក្បាលពណ៍ស ពាក់ស្លាកលេខ ក្រចេះ 3A 0667អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុបានបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកសសរ មានទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹងតែម្តង។

ក្រោយកើតហេតុរថយន្ត វេអង បានបើកគេច ទៅទិសខាងជើង និងទុករថយន្តចោលនៅលើផ្លូវ ត្រង់ចំណុចគីឡូលេខ ៤ ក្រោយភូមិព្រែកចំឡាក់ ភូមិកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ហើយចុះរត់គេចបាតស្រម៉ោលភ្លាមៗផងដែរ ។

ជនរងគ្រោះអ្នកបើកបររ៉ឺម៉កឈ្មោះ ស៊ុន រ៉ាឌី ភេទប្រុស អាយុ ២៦ ឆ្នាំជន ជាតិខ្មែរ មានទីលំនៅ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់ភ្លាមៗនៅ និងកន្លែង កើតហេតុ និងព្រូរ៉ឺម៉កម្នាក់ទៀត ឈ្មោះ សុខឈាងហុក ភេទប្រុស ៥២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅជាមួយគ្នា រងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរបានយករថយន្តវេអង នោះទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូងដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតីវិធីច្បាប់។

សាកសពត្រូវបានសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័


ចែករំលែក៖