ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង២១នាទី(ជិតភ្លឺ) ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឆ្លងកាត់ផ្លូវ ពីជើងទៅត្បូង មិនទាន់ស្គាល់អត្តសញ្ញាណ និងអស័យដ្ឋាន នៅឡើយទេ បាន ស្លាប់នៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ ។

ចំណែក រថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D.4580 បើកបរទិសដៅពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។ សមត្ថកិច្ចថា មូលហេតុបង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពងស្វាយ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖