ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិល អូ ឌី ក្រឡាប់ជាច្រើនត្រឡប់ចូលប្រឡាយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តឡិចស៊ីសមួយគ្រឿងក្រឡាប់ ជាច្រើនត្រឡប់រួចធ្លាក់ចូលក្នុងប្រឡាយ បង្កឲ្យអ្នកជិះក្នុងរថយន្តរងរបួស ។

ហេតុការណ៍នេះ កើតឡើងនៅវេលាព្រឹកថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៦ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

មុនកើតហេតុ រថយន្តបើកបរពីលិចទៅកើត ដល់ចំណុចកើតហេតុ ផ្លូវកោង រេចង្កូតមកម្ខាងផ្លូវក្រឡាប់ជាច្រើនត្រឡប់ ជាប់នៅក្នុងប្រឡាយទឹក ។ អ្នកភូមិនាំគ្នាមកជួយ សង្គ្រោះជនរងគ្រោះទៅមន្ទីរពេទ្យឯកជន ។

សមត្ថកិច្ចថា មូលហេតុដោយសារអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ។ រយន្តគ្រោះថ្នាក់នេះម៉ាកឡិចស៊ីស ៣០០ ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ ២ L៦៣៨៣ បានធ្វើដំណើរពីខេត្តក្រចេះ មកខេត្តមណ្ឌលគិរី ជារបស់ក្រុមហ៊ុនអចលនទ្រព្យ អិល.អូ.ឌីL.O.D ។ កម្លាំងអធិការរដ្ឋានស្រុកកែវសីមា ស្ទូចរថយន្តយកទៅរក្សាទុករង់ចាំការដោះតាមក្រោយ ៕ ជីវ័ន្ត


ចែករំលែក៖