ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកពារអ្នកជិះម៉ូតូ ក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ពារម៉ូតូ ក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) ។

ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង៦ ព្រលប់ ថ្ងៃចន្ទ ១៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក ហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1J.9266 បើកបរដោយឈ្មោះ នឿន សុខា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

ឯរថយន្ត ម៉ាកKIA ពណ៌បៃតង ផ្លាកលេខសៀមរាប 3A.1254 (របស់ក្រុមហ៊ុនផាន់គូ ដឹកអ្នកដំណើរជនជាតិចិនចំនួន៣២នាក់ គ្មានរងរបួស) អ្នកបើកបរឈ្មោះ លន.រតនា ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានបើករថយន្តគេចចេញពីកន្លែងកើតហេតុចម្ងាយ២១គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ ហើយនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

មូលហេតុ ដោយអ្នកបើកបរម៉ូតូ បើកបរក្នុងស្ថានភាពស្រវឹង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងយកទៅរក្សរាក្សាទុកនៅអធិការដ្ឋាននគរបាលបារាយណ៍ រង់ចាំរកដំណោះស្រាយគ្នាតាមច្បាប់ ចំណែកសាកសពប្រគល់ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖