ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់បើកកៀររថយន្តបាឡែនរងការខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនចំណុះ៥តោន ដឹកខ្សាច់កៀររថយន្តបាឡែនមួយគ្រឿងបើកស្របទិសដៅគ្នាបណ្តាលឲ្យរងកាខូចខាតផ្នែកខាងស្តាំអស់មួយចំហៀង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១កែងនឹងផ្លូវ១៨២សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AB-6710 ធ្វើដំណើរទិដដៅពីត្បូងទៅជើង ខណៈនោះក៍មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងម៉ាកUDចំណុះ៥តោនពណ៌ខៀវបិទស្លាកPN5555បើកបរដោយបុរសម្នាក់មកពីក្រោយស្របទិសដៅគ្នាមកដល់ចំណុចកើតហេតុបានជែងរថយន្តបាឡែនខាងស្តាំដៃ បណ្តាលឲ្យកៀររថយន្តបាឡែន ផ្នែកខាងមុខខាងស្តាំរងកាខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីបង្កចេញសំណងឲ្យភាគីរងគ្រោះចំនួន៧៥ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖