ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកថ្មពាក់ស្លាកលេខ ខេមរភូមិន្ទ បុកម៉ូតូកិ នមនុស្សស្លាប់២នាក់នៅ ឃុំទឹកហូត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្រ្តីជាប្រពន្ធបានស្លាប់ភ្លាមនៅនឹងកន្លែង ប្តីបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តបែនដឹកថ្មមួយគ្រឿង បានពេញទមួយទំហឹង ។ ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ ៧២.៧៣ ចំណុចមុខមណ្ឌលស្ត្រី ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រិទ្ធ ភេទស្រី អាយុ២៤ឆ្នាំ បានស្លាប់នៅនឹងកន្លែង ជាប្រពន្ធ និង ម្នាក់ទៀតឈ្មោះ ឆាយសុគិន អាយុ៣៦ឆ្នាំ ជាប្តី បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ជនរងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិពារាជ្យ ឃុំសេដ្ឋីស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង​ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង​ ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-3108 ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បួងពេល មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ត្រេអី ( ប្រភេទបែនដឹកថ្ម ) ពាក់ស្លាកលេខ ខេមរភូមិន្ទ02.3.0073 បើកបរដោយឈ្មោះ រស់ សំណាង ភេទប្រុសអាយុ ២៣ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបុកម៉ូតូចំពេញមួយទំហឹង បណ្តាលឲ្យប៉ើងខ្ទាតចេញពីម៉ូតូទៅថ្នល់ ចំណែកឯស្រ្តីបោកត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុបុរសរងរបួសធ្ងន់ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសាស្ថានភាពធ្ងន់ធ្ងរបណ្តាល ប្តីបានស្លាប់ជាបន្តទៀត ។ ចំពោះអ្នកបើកបរក្រោយកើតហេតុ បានរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមចាប់បានវិញ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ចំណែកមធ្យោបាយបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ៕ ចន្ថា


ចែករំលែក៖