ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៍មួយ ករណី នៅវេលាម៉ោង4 និង30នាទី រសៀល ថ្ងៃទី27 ខែតុលា ឆ្នាំ2019 ចន្លោះគីឡូម៉ែត្រលេខ 131.132 ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកHyundai ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3D 6618( អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មានទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បុកប៉ះជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2244 ទិសដៅផ្ទុយគ្នាបើកបរដោយឈ្មោះ មាន សុជាតិ ភេទប្រុស អាយុ 24ឆ្នាំ ទីលំនៅ ខេត្តកំពង់ចាម (រងរបួសស្រាល) និងអ្នករួមដំណើរជាព្រូឡានម្នាក់ ឈ្មោះ ទ្រី សុផាច ភេទប្រុស អាយុ36ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម (រងរបួសជើងធ្ងន់ធ្ងរ)។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកនិងកងរាជអាវុធហត្ថ402 សហការជួយបញ្ជូនជនរគ្រោះទៅមន្ទីរពេទ្យ ជួយដោះស្រាយការងារ សម្រួលចរាចរណ៍ និងចាត់ចែងបន្ត តាមនីតិវិធី៕ឆ្លាម សមុទ្រ


ចែករំលែក៖