ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងលួចដឹកឈើល្មើសច្បាប់ ជារបស់មេឈ្មួញម្នាក់ ជើងខ្លាំងនៅខេត្តក្រចេះ ត្រូវសមត្ថកិច្ចបង្ក្រាប នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឆ្មក់បង្ក្រាបរថយន្តដឹកពីរគ្រឿង របស់ជើងខ្លាំងម្នាក់ ប្រចាំឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលគេ តែងតែលួចឆ្មក់មកដឹកឈើល្មើសច្បាប់ ចេញពីខេត្តស្ទឹងត្រែង ដោយគ្មានការអនុញ្ញាតពីស្ថាប័ន សមត្ថកិច្ចជំនាញពាក់ព័ន្ធណាម្នាក់នោះទេ ព្រោះគេអាងជាជើងខ្លាំង នៅខេត្តក្រចេះគ្មានសមត្ថកិច្ចឬអាជ្ញាធ័រណាម្នាក់ហ៊ានគ្អក់នោះទេ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣៥នាទីព្រឹក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត តាមប្រមាញ់បង្ក្រាបបាននៅចំណុច ទូលប៉េងភូមិចាម ភូមិអូរឫស្សីកណ្តាល ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ប្រភពពីសម្ថកិច្ចបានឲ្យដឹងថាៈ រថយន្តដឹកឈើល្មើសច្បាប់ បួនគ្រឿង ផ្ទុកសុទ្ធតែឈើគកោះសន្លឹក នៅចំណុចផ្លូវ ចូលភូមិកោះសំពាយ បែកឆ្វេងទៅឆ្លងអូរទីពីរ កំពុងតែជួសជុលនិងដោះដូរកង់ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានរថយន្តដឹកឈើប្រភេទសាំយុង កំពុងតែខូច ខ្លះបែកកង់ ប្រហែងម៉ោង៥.៤៥នាទីព្រឹកថ្ងៃខែដដែល ខណៈពេលសមត្ថកិច្ចមកដល់បានបាត់ពីរគ្រឿងទៅហើយ ហើយពីរគ្រឿងទៀតកំពុងតែរត់គេច តែសមត្ថកិច្ចតាមប្រមាញ់ បង្ក្រាបបាននៅចំណុចខាងលើ ។

ប្រពភដដែលបានលួចបង្ហើបប្រាប់ថាៈ រថយន្តដឹកឈើទាំងបួនគ្រឿងនេះជា កម្មសិទ្ធ របស់លោកគឹម វុទ្ធី (ហៅធីកាប៉ូ) ដែលជាមេឈ្មួញជើងខ្លាំងល្បីឈ្មោះប្រចាំខេត្តក្រចេះ តែគេចែកសិចទ័រគ្នានៅខេត្តស្ទឹងត្រែង ឲ្យលោករដ្ឋជាអ្នករត់ការទទួលខុស តែដោយមានការចង្អុលបង្ហាញពីមេល្បីឈ្មោះប្រចាំខេត្តក្រចេះ ថាមិនបាច់រត់ការច្រើននោះទេ រត់ឲ្យតែសមត្ថកិច្ចកោលដៅចម្រុះនៅភ្នំក្រហមទៅ បានហើយ បើទារច្រើនមិនបាច់ឲ្យទេ បុកផ្តាច់ទៅ ដល់ទឹកដីខេត្តក្រចេះគឺ លោកធឺ បាញ់ នេះឯង ជាអ្នកទទួល ព្រោះអាជ្ញាធរខេត្តក្រចេះ គេមិនហ៊ាន ធឺ អីនោះទេ សូម្បីតែព្រះរាជអាជ្ញាខេត្តក្រចេះ ក៏ខ្លាចដែរ ។

លោកសុខ ស៊ីដា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានបញ្ជាក់នៅថ្ងៃទី១៩ ខែមករា នេះថាៈ លោកបានទទួលរថយន្តដឹកឈើល្មើសច្បាប់ ពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នៃស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៨ ខែមករា វេលាម៉ោង២.៣៥នាទីរសៀក យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការតាមនិតិវិធី ។

លោកបន្តទៀតថាៈ រថយន្តពីរគ្រឿងប្រភេទសាំយ៉ុងពណ៌ស ទី១ ពាក់ស្លាកលេខភ្នំពេញ.2N.2415 ទី២.ភ្នំពេញ.2R.3483 ហើយនៅក្នុងការផ្ទុកឈើក្នុងរថយន្តទាំងអស់ ជាប្រភេទឈើកកោះ មានចំនួន ៣៨សន្លឹក មុខកាត់២×៦០.៧០×2ម៉ែត្រ =ជាង៥ម៉ែត្រគូប ។

គួររំលឹកថាៈ ឈ្មោះគឹម ធី (ហៅធីបាញ់) នេះជាមុខសញ្ញាចាស់ហើយជាជើងខ្លាំង មិនចេះខ្លាចសមត្ថកិច្ចណាទេ ជាពិសេសអ្នកសារព័ត៌មាន ឲ្យតែហ៊ានតាមប្រមាញ់ ថតសកម្មភាពរកស៊ីដឹកឈើរបស់គាត់ គាត់បញ្ជាឲ្យកូនចៅគុបកញ្ចក់រថយន្ត ឬ ក៏ប្រើអំពើហិង្សាទៅលើអ្នកនោះហើយ ព្រោះគេអាងមានខ្នងធំ គឺលោកចៅហ្វាយខេត្ត លោកស្នងការខេត្ត ជាពិសេសលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត មិនបង្ក្រាបព្រោះពួកគាត់ខ្លាចមេឈ្មួញ រូបនេះមិនបង់លុយឲ្យ ៕ មាស សុផាត


ចែករំលែក៖