ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿង បុកគ្នារងការខូចខាត​ទាំង​សងខាង​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​កាមរីហាយប្រ៊ីត ​បើកលឿនទៅបុក​រថយន្ត​ម៉ាស់ស្តារបើកឆ្លង​ផ្លូវ​ ​បណ្ដាល​ឲ្យ​រងការខូចខាត​ទាំង​សងខាង​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាងរំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ​នៅបណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្បែរ​ធនាគារ​កាណាឌីយ៉ា​ ស្ថិតក្នុងសង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​។

ប្រភពពត៌មាន​នៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាស់ស្ដារ​BT50 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2AJ-2259 និងមាននារី២នាក់ទៀត​រួមដំណើរជា​មួយ​ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូង​យ៉ាងលឿន​។ ខណៈមកដល់​ចំណុច​កើតហេតុ បានបើក​ឆ្លងស្តុបពេល​នោះ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាកតូយ៉ូតា​ កាមរីហាយប្រ៊ីត​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AN-5731​ បើករដោយ​បុរស​ម្នាក់​និងនារីម្នាក់រួមដំណើរ​ តាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​យ៉ាងលឿនបាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាស់ស្ដាររដា​​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ម៉ាស់ស្ដារ ​រងការខូចខាត​កំពិត​ទ្វារ​មួយ​ចំហៀង​​។ ចំណែក​ឯ​រថយន្ត​កាមរី​រងការខូចខាត​កំពិត​ផ្នែក​ខាងមុខ​​ តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។

បន្ទាប់ពីកើតហេតុភាគី​ខាង​និយាយមិនត្រូវគ្នាទើបសមត្ថកិច្ច​មូល​ដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរឲ្យ​ចុះ​មក​​វាស់​វែង​យក​រថយន្ត​ទាំង​២គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​រង់​ចាំ​​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ​៕​ ជ្រោយពេជ្រ


ចែករំលែក៖