ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវកប់ស្រូវ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ពី ស៊ីដេ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថ មានស្រុកកំណើតនៅភូមិតាឯក ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូSTR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GN-9364 ធ្វើដំណើរពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរពីលិចទៅកើតក្នុងបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលបោកនឹងថ្នល់ស្លាប់មួយរំពេច ភ្លាមៗនោះដែរ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន មកដល់ចំណុចកើតខាងលើទាក់ទងជំនាញ មកវាស់វែងយកម៉ូតូ រងគ្រោះទៅរក្សាទុករង់ចាំបងប្អូន យកឯកសារមកនិងប្រគល់ជូនវិញ ។

ចំណែកពសប្រគល់ជូនក្រុមគ្រួសារមកទទួលយកទៅស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖