ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ២គ្រឿងស្លាប់២ របួស២ គេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀតរងរបួសត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះ បន្ទាប់ពីជួបគ្រោះថ្នាក់រថយន្ត មិនស្គាល់ម៉ាកបើកបុករួចមក ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០ និង១៥នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤១ គីឡូម៉ែត្រ ១៤-១៥ ចំណុចភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូទី១ : ម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ម៉ាក់ ផល្លា ភេទប្រុស អាយុ២៧ឆ្នាំ (របួសស្រាល) បានឌុបមនុស្សម្នាក់ឈ្មោះ អ៊ី ស្រីណាត ភេទស្រី អាយុ២៥ឆ្នាំ (របួសស្រាល) ដែលកំពុងបើកបរពីត្បូងទៅជើង ។ ម៉ូតូទី២ : ម៉ាកស៊ុយស៊ូគីលែត ពណ៌ សលាយខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ ១T.៦១៧៧ អ្នកបើកបរឈ្មោះ លី សាវិន ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់នៅកន្លែង) បានឌុបមនុស្សម្នាក់ឈ្មោះ សឿង ទូច ភេទប្រុស អាយុ២២ឆ្នាំ (របួសស្រាល) ដែលកំពុងបើកបរពីជើងទៅត្បូង អ្នកទាំងបួនរស់នៅភូមិចំបក់ក្អែ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១ គ្រឿងមិនស្គាល់ម៉ាក (បើករត់គេចខ្លួនបាត់) បើកបរពីត្បូងទៅជើង ស្របទិសគ្នាមកដល់ចំណុចខាងលើ បានបុកម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យដួលរដូករណែលពេញផ្លូវ ។ ក្រោយកើតហេតុសមត្ថកិចហចចុះដល់ពិនិត្យឃើញថា ជនរងគ្រោះ២នាក់ បានបាត់បង់ជីវិតនៅកន្កែងកើតហេតុ ចំណែក២នាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹង បន្ទាប់ពីធ្វើកំណត់ហេតុរួច ។

ចំពោះសពសមត្ថកិច្ចបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ អ្នកបើកម៉ូតូមាន ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ ខូចខាតម៉ូតូ២គ្រឿងកម្រិតស្រាល វត្ថុតាងម៉ូតូរក្សាទុកនៅស្រុកសំរោងទង ៕ សេនាស័ក្តិ


ចែករំលែក៖