ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាក បើករត់គេចបាត់ បន្ទាប់ពីបុកម៉ូតូបណ្តាលឲ្យម្នាក់របួសធ្ងន់បាក់ជើង និងម្នាក់របួសស្រាល

ចែករំលែក៖

ខេត្តរតនគិរី៖ ម្នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាលដោយសារជិះម៉ូតូដឹកគ្នា ត្រូវរថយន្តបុកពេញទំហឹង ហើយបន្ថែមល្បឿនបើកបររត់គេចបាត់ស្រម៉ោលនៅវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិឡាប៉ូសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបណ្តាលឲ្យឈ្មោះ ហុង សៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកសម្អាតសណ្ឋាគារ ជិះ ម៉ូតូម៉ាក់ហុងដា សេ ១២៥ ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B.៥៥៣០ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ឈ្មោះ សាន់ មាន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិព្រៅ មុខរបរកសិករ មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។

ឯរថយន្តបង្កក្រោយកើតហេតុ បានបើកបររត់គេចបាត់ស្រមោល និងមិនស្គាល់ម៉ាក ឬអត្តសញ្ញាណនោះទេ ។

ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ជីវន្ត័


ចែករំលែក៖