ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកគេចម៉ូតូឆ្លងផ្លូវរេចង្កូតទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារកង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកគេច ម៉ូតូឆ្លងផ្លូវរេចង្កូតទៅកៀររបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតដំណំ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពពពីលោកពូ សួន សាផៃ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជួសជុលម៉ូតូ ស្នាក់នៅមុខកន្លែងកើតហេតុខាងលើបានបញ្ជាក់ថា មុនពេលកើតហេតុ ពេលរូបគាត់កំពុងតែសំរាន្តលង់លក់យ៉ាងសុខស្រួលនោះ ស្រាប់តែបន្តិចក្រោយមកលឺសូរសំឡេងដូចរថយន្តបុកអ្វីមួយ ហើយគាត់ ក៏បានរត់មកមើលក៏ឃើញរថយន្តមួយគ្រឿង ម៉ាកព្រុស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2w -3598 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើង ទៅត្បូងបានក្រឡាប់ផ្ងារជើងក្នុងភក់ ហើយបន្តិចក្រោយមកស្រាប់តែឃើញម្ចាស់រថយន្តបានវាចេញពីរថយន្តដោយសភាពមមីងមមាំងដោយសារតែ ក្រឡាប់រថយន្តជាច្រើនត្រឡប់ពេក តែមិនមានគ្រោះថ្នាក់ធ្ងន់នោះទេ ។

ម្ចាស់រថយន្តប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ទើបតែចេញពីផ្ទះបំណងទៅយកប្រពន្ធចេញពី ហើយខណះបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងបានឆ្លងផ្លូវពីកើតមកលិចធ្វើអោយម្ចាស់រថយន្តបង្ខំចិត្តបើកគេចរហូតជ្រុលទៅកៀររបាំងថ្មពុះចែកទ្រូងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងជាច្រើនត្រឡប់ និងអូសជាច្រើនម៉ែត្រ និងបណ្ដាលអោយខូចខាតរថយន្តធ្ងន់ តែមិនបង្កគ្រោះថ្នាក់រដល់អ្នកបើកបរនោះទេ ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបានឡើងជិះរថយន្តមួយទៀតគ្រឿងទៀត ដែលជារបស់សាច់ញាតិគេហើយចេញទៅបាត់ទៅដោយទុករថយន្តផ្ញើ និងពូដែលជួសជុលម៉ូតូខាងលើរង់ចាំព្រឹកស្អែកយករថយន្តស្ទូចមកស្ទូចទៅជួសជុលវិញ ៕អរុណរះ


ចែករំលែក៖