ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកឈើសសរផ្ទះស្លាប់ម្នាក់របួសស្រាលម្នាក់

ចែករំលែក៖

ខេត្តក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតកើតឡើងដោយរថយន្តបុក​ម៉ូតូ​សណ្តោងរ៉ឺម៉កដឹកឈើខណៈកំពុង បើកបរក្នុង​ទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង បណ្តាល​ឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង កាលពីកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃសុក្រ ៥ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ​លើផ្លូវក្រាលកៅស៊ូលេខ៧៣ ឆ្លូង-ក្រចេះ ​ភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន​រថយន្ត មួយគ្រឿងក្បាល ពណ៌ស ពាក់ស្លាកលេខ ក្រចេះ​3A-0667 អ្នកបើកបរ​មិនស្គាល់ អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូង ទៅជើង។លុះមកដល់ចំណុចកើតហេតុ​បានបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកសសរផ្ទះធ្វើដំណើរ មានទិសដៅ ពីជើងទៅត្បូង។ម៉ូតូសណ្តោងរ៉ឺម៉កនេះបើកបរដោយឈ្មោះ ស៊ុន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះបណ្តាលឲ្យស្លាប់នៅកន្លែង​កើតហេតុនិងព្រូរ៉ឺម៉កម្នាក់ទៀត ឈ្មោះ សុខឈាងហុក ភេទប្រុស អាយុ៥២​ឆ្នាំ មានទីលំនៅជាមួយគ្នា (គ្មានរបួស) ចំណែករថយន្តបង្កបានបើកគេច ទៅទិសខាងជើង និងក្រោយមកអ្នកបើកបរគេចខ្លួនបាត់ទុករថយន្តចោលនៅផ្លូវ គីឡូម៉ែត្រលេខ៤ ក្រោយភូមិព្រែកចំឡាក់ ភូមិកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅស្រាវជ្រាវរកឃើញរថយន្តបង្ក និងយកមករក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកឆ្លូង កសាងសំណុំរឿង​ទៅតាមនិតីវិធីច្បាប់។ ចំណែកសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យ​តាមប្រពៃណី៕ សហការី


ចែករំលែក៖