ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ៊ីណូបុកបង្កាន់ដៃស្ពានបាក់ពីរប្រឡោះ អ្នកបើកបរគេចខ្លួនបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីម៉ោង២១និង២២នាទី ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចន្លោះគីឡូម៉ែត្រ១៧០.១៧១ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខ 3A.1242 ពណ៌ខៀវចាស់ ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញដល់ចំណុចកើតហេតុខាងលើបានបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យបាក់បង្កាន់ដៃចំនួនពីរ ប្រឡោះ និងខូចខាត រនាំងដែកការពារសុវត្ថិភាពចំនួន១០ម៉ែត្រ ។

ក្រោយកើតហេតុអ្នកបើកបរគេចខ្លួនបាត់។

បច្ចុប្បន្នសមត្តកិច្ចកំពុងរកវិធីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖