ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក់ស៊ីបអាដី ពាក់ស្លាកលេខ ខេមរភូមិន្ទ បុកហុងដាសេ១២៥ ស្លាប់ម្នាក់ភ្លាមនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុតរវាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បើកបុកម៉ូតូដែលបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើតកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨:៤០នាទីយប់ នៅលើផ្លូវ316A ត្រងចំណុចភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្រ្ទា ។

បើតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ វិន ភក្តី អាយុ ២៣ឆ្នាំ មានទីលំនៅស្ថិតនៅភូមិដីក្រហម ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅគ្មានស្លាកលេខខូចខាតទាំងស្រុងផ្នែកខាងមុខ ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ បន្សល់រថយន្តម៉ាក់ស៊ីបអាដី ស្លាកលេខ ខេមរភូមិន្ទ០២ ២.២០៨២ នៅ និងកន្លែង ។

តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក់ស៊ីបអាដីបើកបរដោយបុរសម្នាក់ដោយធ្វើដំណើរពីកើតមកលិចលើផ្លូវ316Aខណះនោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកបញ្ច្រាសគ្នាពីលិចមកកើតក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុ និងប្រគល់ទៅឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។

រីឯមធ្យោបាយរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងនុងអូសយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ យឹម សុថាន


ចែករំលែក៖