ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក នីសាន់បុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ របួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកវាលវែងអះអាងរថយន្តម៉ាក នីសាន់ បុកម៉ូតូម៉ាក ហុងដាឌ្រីម របួសធ្ងន់ក្មេងៗស្រី អាយុ ១៣ឆ្នាំ ២នាក់ ប៉ុន្តែអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រម៉ោលទៅហើយ បន្សល់នូវវត្ថុតាងរថយន្តនៅកណ្ដាលថ្នល់។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចទល់មុខសាលាស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក នីសាន់ ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C 6342(អ្នកបើកបររថយន្តបង្ករត់គេចខ្លួន) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 2379 ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(កើតទៅលិច)បណ្ដាលឲ្យរងរបួស(ធ្ងន់)ក្មេងៗស្រីចំនួន ២នាក់។

ប្រភពបន្តថា ជនរងរបួសក្មេងៗស្រីទី១ ឈ្មោះ ថុង សៀកលី អាយុ ១៣ឆ្នាំ(ធ្ងន់) ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទីឈ្មោះ សេត ចន្នា អាយុ ១៣ឆ្នាំ(ធ្ងន់)ជនជាតិខ្មែរឥស្លាម មានទីលំភូមិគីឡូម៉ែត្រលេខ៩ សង្កាត់ព្រែកព្នៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពថា ភ្លាមៗនោះជនរងរបួសត្រូវបានគេជួយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្តបង្ក និងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ ប៉ឹម ពិន


ចែករំលែក៖