ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកBMW បុកស្ត្រីម្នាក់ជិះម៉ូតូឆ្លងថ្នល់ពេញទំហឹងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្តីម្នាក់ជិះម៉ូតូឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរយន្តម៉ាកBMWសេរីទំនើបបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦នៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកBMW ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ2Z.2203 ចេញពីត្បូងទៅជើងបើកបរក្នុងល្បឿនលឿនពេលគេឃើញស្ត្រីម្នាក់ជិះម៉ូតស្គុបពីពណ៌កាហ្វេលាយសរស្លាកលេខ 1H.9506 ឆ្លងថ្នល់មិនមើលឆ្វេងស្តាំខ្វះការប្រុងប្រយ័ត្នរថយន្តអកហ្សឺ ជាន់ហ្វ្រាំងមិនជាប់ បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ បញ្ជួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបារាយណ៍​​ សន្ទុក ដោយស្ថានភាពស្ត្រីរងគ្រោះរបួសធ្ងន់ធ្ងរ ខាងមន្ទីរពេទ្យបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញបន្ត ។

ស្ត្រីរងគ្រោះមានឈ្មោះរស់ សុខា អាយុ ៤៣ឆ្នាំ រស់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុ ​ប្រមូល វត្ថុតាង​ ​រថយន្ត និងម៉ូតូ ដឹកយកទៅក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយទៅតាមច្បាប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖