ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តាបើកលឿនចូលគន្លងផ្លូវម្ខាងទៀត ជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត​ ម៉ាស្តា​លឿន​​ ​រេចង្កូត​ចូល​ផ្លូវ​ខាងឆ្វេង​ ហើយ​បាន​ជ្រុលទៅ​បុក​ និង​រថយន្ត​ សណ្តោង​ដឹក​ទំនិញ​មួយគ្រឿង​ទៀត បណ្តាលឲ្យ​ រងការខូចខាត​រថយន្ត​ទាំង​សងខាង​​ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅ​វេលាម៉ោង​រំលងអធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៩​ ចំណុច​ការដ្ឋាន​ចិន​ ផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែក​តានូ​ សង្កាត់ចាក់​អង្រែលើ​ ខណ្ឌមានជ័យ​ ។ រថយន្តបង្ក ម៉ាក​ ម៉ាស្តា​ ពណ៌​ត្រេ​អ៊ី​ ពាក់ស្លាកលេខ​ ខេមរ​ភូមិន្ទ​ 02 .2.9863 បើកបរដោយបុរសម្នាក់ស្រវឹងជោក ។ ចំណែករថយន្ត​សណ្តោង​ដឹក​ទំនិញ​មួយគ្រឿង​ ម៉ាក់​ ហ៊ីយ៉ានដាយ​ ពណ៌​ស​ ពាក់ស្លាកលេខ​ ស្វាយ​រៀង​ 3B 0567 ។

តាម​ប្រភពព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​រថយន្តហ៊ីយ៉ានដាយ បានធ្វើដំណើរ​តាម​ ៦០​ម៉ែត្រ​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ខណះ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់តែ​ មានបុរស​ម្នាក់​ ស្រវឹងបើករថយន្ត​ធ្វើដំណើរ​តាម​ផ្លូវ​ ៦០ម៉ែត្រ​ ក្នុងទិសដៅ​ បញ្ច្រាស់គ្នា​ ពី​ត្បូងទៅជើង​ ក្នុងល្បឿន​លឿន​ ​ ក៏បាន​រេចង្កូត​ទៅគន្លង​ផ្លូវ​ម្ខាងទៀត​មកខាងឆ្វេងដៃហើយ​ជ្រុលទៅ​បុក​ និង​រថយន្ត​ ហ៊ីយ៉ានដាយ​ ដឹក​ទំនិញ​ ចំពីមុខ​ពេញទំហឹង​ បណ្តាលឲ្យ​ រថយន្ត​ ម៉ាស្តា​ ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង​ បត់​ក្បាល​ត្រលប់​ក្រោយ​ តែ​សំណាង​ល្អ​មិន​គ្រោះថ្នាក់​ដល់​អ្នក​បើក​បង្ករ​ ។

ដោយ​ឡែក​រថយន្ត​ ដឹក​ទំនិញ​វិញ​ រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​ ចំហៀង​ខាងឆ្វេង​ ព្រមទាំង​បែក​កង់​មុខ​ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់​មនុស្សនោះទេ​ដូចគ្នា​ ហើយ​ភ្លាមៗនោះដែរ​ អ្នក​បើក​ រថយន្ត​សណ្តោង​ បាន​រត់គេចខ្លួន​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ។

ក្រោយពេលកើតហេតុ​ រថយន្ត​ទាំង​២គ្រឿង​ ត្រូវ​បានសមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ រងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖