ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុប៦គ្រឿង សមត្ថកិច្ចចម្រុះគោលដៅ មិនបានត្រួតពិនិត្យឈើលើរថយន្តនោះទេ ព្រោះគេមានច្បាប់PC

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចចម្រុះគោលដៅភ្នំក្រហម នាំគ្នាដោះលែងរថយន្តយីឌុបទទាំង៦គ្រឿង ។

ក្រោយពីត្រួតពិនិត្យឃើញថា ដឹកឈើពេញរថយន្ត មិនបានត្រួតពិនិត្យអ្វីនោះទេ ដោយផ្អែកទៅលើមានច្បាប់PC តែគេសង្ស័យថា វាអាចមានបង្កប់ ឈើប្រណីតបួនជ្រុង និងផ្ទុកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ តើដាក់ស្លាកសញ្ញាត្រួតពិនិត្យបទល្មើសឈើ និងសត្វព្រៃ ជាពិសេសជញ្ជីងពុំសូវយកចិត្តទុកដាក់ក្នុងការត្រូតពិនិត្យ ទៅលើការផ្ទុកលើសទម្ងន់ប៉ុន្មានទេ ភាគច្រើនពួកគាត់តែងតែថ្លឹងលុយជាធំ ថ្នូរជាបាយទឹកក្នុងការប្រចាំការតាមគោលដៅ និងមិនទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើខុសច្បាប់នោះទេ តែផ្ទុយទៅវិញ ឃើញតែឈ្មួញធ្វើសកម្មភាពឆ្លងកាត់ បានដដែល មិនដែលឃើញបង្ក្រាប ឬទប់ស្កាត់ណាមួយឲ្យខាងតែបានម្តងណាឡើយ តើធ្វើនេះ គ្រាន់តែកំញើញឲ្យឈ្មួញរត់ចូលមកបងលុយតែប៉ុណ្ណោះ ឬដូចពាក្យចាស់ពោលថា ដាក់ស្នាកម្លាចក្អែក ជាក់ស្តែង គេឃើញរថយន្តយីឌុប៦គ្រឿងនេះ ដឹកឈើពេញៗ ដោយអាងPC មិនខ្វល់ពីការផ្ទុកលើសនោះទេ បានឆ្លងកាត់ជញ្ជីងថ្លឹងរថយន្ត និងប៉ិស្តិត្រួតពិនិត្យគោលដៅ ដោយមានសមត្ថកិច្ចចម្រុះឈរជើង២៤ម៉ោងលើ២៤ម៉ោង ក្រោយពីការត្រួតពិនិត្យឃើញថា ដឹកឈើ ហើយឲ្យទៅយ៉ាងរលូន នៅយប់ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១និង៤៥នាទីយប់ ។

ប្រភពពីអ្នកធ្វើដំណើរបាននិយាយថាៈ គេតែងតែឃើញសមត្ថកិច្ចទាំងនេះ ដែលឈរជើងតាមគោលដៅ នីមួយៗ ឃើញតែហុចដៃយកលុយពីក្រុមឈ្មួញរកស៊ីដឹកឈើទាំងនោះ និងអ្នករត់តាក់ស៊ីដឹកភ្ញៀវ ជាថ្នូរថ្លៃបាយទឹក ចំណែកបទល្មើសដឹកជញ្ជូនឈើមិនថា ឈើកែឆ្នៃហើយ សូម្បីតែឈើឆៅ ក៏ដឹកទៅយ៉ាងរលូនដែរ ពេលខ្លះសមត្ថកិច្ចទាំងនោះលូកដៃយកលុយពីក្រុមឈ្មួញ និងអ្នករត់តាក់ស៊ីទាំងនោះនៅ និងមុខអ្នកសារព៍ត៌មានតៀតក៏មានដែរ ម្យ៉ាងទៀតខាងជញ្ជីងធ្លឹងរថយន្តគេពុំសូវឃើញខាងជញ្ជីង និងត្រួតពិនិត្យទៅតាមច្បាប់ ដែលក្រសួងបានតម្រូវឲ្យអនុវត្តនោះទេ ភាគច្រើនគេតែងតែឃើញតៃកុងរត់យកលុយ ទៅបង់ឲ្យស្ថានីយជញ្ជីងតែប៉ុណ្ណោះ រួចឲ្យទៅយ៉ាងរលូន ដោយមិនខ្វល់ពីការខូចផ្លូវ ហើយមន្ត្រីទាំងនោះមិនខ្វល់ពីអនុសាសន៍របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយមិនខ្លាចការចុះផ្សាយពីអ្នកសារព័ត៌មានឡើយ ប្រហែលជាឃុបឃិតគ្នាជាប្រព័ន្ធតាំងពីមន្ត្រីថ្នាក់ខេត្ត រហូតមកដល់ក្រោម ជាពិសេសក្រុមមន្ត្រីចម្រុះ ដាក់តាមគោលដៅទាំងអស់នេះ តើដាក់បង្ក្រាបទបស្កាត់បទល្មើស ឬក៏ដាក់គ្រាន់តែយកលុយចែកគ្នាដាក់ហៅ ឬដាក់ឲ្យតែល្អមើលទេ បើដូច្នេះមែនដកវិញទៅ វាល្អមើលជាង ។

នេះជាទស្សនៈភ្ញៀវធ្វើដំណើរ ពួកគាត់តែងតែសង្កេតឃើញបែបនេះ ទៅលើមន្ត្រីតាមដងផ្លូវមិនដែលឃើញបង្ក្រាប ឃើញតែបទល្មើសដឹកជញ្ជូនជារៀងរាល់ថ្ងៃ មិនថា ឡានតូចធំ រ៉ឺម៉កម៉ូតូតាមដងផ្លូវជាតិលេខ៧នេះ ជាក់ស្តែងដូចនៅយប់ថ្ងៃទី២២ ខែធ្នូ មានរថយន្តធុនយក្សដឹកឈើឆ្លងកាត់បារាស់ ដល់គោលដៅឲ្យទៅបាន រហូតមកដល់ខេត្តក្រចេះ វាអាច កាច់ចង្គេះចូលទៅច្រកវាឡឺ ក៏ថាបាន ចំណែកអាជ្ញាធរ និងសមត្ថកិច្ចខេត្តក្រចេះវិញ មិនខ្វល់ពីបទល្មើសទាំងនេះឡើយ តើអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យមន្ត្រី មុជទឹក ឆ្លុះកញ្ចក់ ដុសក្អែល ឲ្យអនុវត្តន៍ច្បាប់ការពារ បម្រើប្រជាពលរដ្ឋ និងទប់ស្កាត់រាល់បទល្មើសទាំងឡាយ ដែលមាននៅលើទឹកដីខ្លួន កំពុងគ្រប់គ្រង ជាពិសេសបទល្មើសព្រៃឈើធនធានធម្មជាតិ ល្បែងស៊ីសងអំពើហិង្សា និងការជួញដូរ និងចែកចាយនូវសារធាតុញៀននោះមានបានអនុវត្តន៍ដែរទេ ។

ជុំវិញរឿងនេះលោកអន សុជាតិ នាយខណ្ឌនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្តីទី លោកបានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះថា បញ្ហារឿងរថយន្តយីឌុបដឹកឈើ ចំនួន៦រថយន្តខាងលើ គឺជារបស់ក្រុមហ៊ុន ស៊ីជីវ៉ើ (CG.VE) ជាឈើរបស់គេយូរហើយ ហើយមានច្បាប់ PC ត្រឹមត្រូវមិនលើសទម្ងន់ទោះទេ ព្រោះមានជំនាញ សង្កាត់ដុងក្រឡ លោកសួន ម៉េងលី គេជាអ្នកចុះពិនិត្យផ្ទាល់ ។

គួររំលឹកថាៈ ឈ្មួញនៅតែមានល្បិចលួចលាក់បង្កប់ខុសពីការកំណត់ក្នុង PC និងផ្ទុយទៅ នឹងច្បាប់ដែលបានកំណត់ គេថាបើមិនដាក់លើសច្បាប់ទេ វាមិនរួចថ្លៃបង់ពន្ធចូលរដ្ឋ និងបង់សេវាតាមផ្លូវ ដូចជាជញ្ជីង កុងត្រូលកម្លាំងចម្រុះតាមគោលដៅ នេះហើយជាត្រីងៀតឆ្លៀតពង ទើបបណ្តាលឲ្យផ្លូវ មិនអាចទ្រាំទ្រនឹងស្ថានទម្ងន់បាន ធ្វើឲ្យផ្លូវរងស្រុតទ្រុឌទ្រោម ដោយសារស្នាដៃក្រុមឈ្មួញទុច្ចរិតទាំងនេះ ព្រោះសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតពីផលប៉ះពាល់ ធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលគ្រប់គ្នាមានតួនាទី ថែរក្សាការពារ ព្រៃឈើ ជាអាយុជីវិតមនុស្សសត្វគ្រប់គ្នា ៕ មាស សុផាត


ចែករំលែក៖