ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងគ្រឿងចក្របុកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ម្នាក់នៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ៣៩-៤០ ត្រង់ចំណុចភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-4235 ដឹកគ្រឿងចក្របើកបរតាមបណ្តោយផ្លូវជាតិលេខ៣ពីជើងទៅត្បូង បានទៅបុកជាមួយម៉ូតូ វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក ធ្វើដំណើរពីត្បូងទៅជើងក្នុងទិសដៅបញ្រ្ចាសគ្នា ជិះដោយឈ្មោះ យូ ផន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអង្គសំរោង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យរងរបួសធ្ងន់។ជាមួយនេះដែរគេឃើញ រ៉ឺម៉កម៉ូតូ និងរថយន្តបង្កបានធ្លាក់ស្រែ ហើយអ្នកបើបររថយន្តទំនងជាឃើញជនរងគ្រោះដេកដួលបាត់មាត់បាត់ក នឹកស្មានថាបាត់ បង់ជីវិត ក៏គេចខ្លួនបាត់ ។ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ ។

ក្រោយមកទើបនគរបាលចរាចរស្រុកបាទីទៅដល់ វាស់វែងនិងយកយានយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំភាគីទាំងពីរចូល ខ្លួនដោះស្រាយតាមច្បាប់ ៕ សហការី


ចែករំលែក៖