ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងទូកុងតឺន័រ រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវទាំងព្រឹក

ចែករំលែក៖

ភ្នំពេញៈ រថយន្តសណ្តោងទូរកុងតឺន័រមួយគ្រឿងរេចង្កូតឡើងលើសួនពុះចែកទ្រួងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទុលមុខ និងរោងចក្រស្រាបៀរក្រោន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត័មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគាបានឃើញ រថយន្តបង្កខាងលើ ជាប្រភេទរថយន្តសណ្តោងទូកុងតាន័រ ដែលមានក្បាលឡានពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D 1544 ធ្វើរដំណើរពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម រួចមកដល់ចំណុចកើតហេតុមិនដឹងវាក់អើជាមួយអ្វីជាន់ហ្វ្រាំងបង្ខំបានបណ្តាលឲ្យរេចង្កូតឡើងលើសួនពុះចែកទ្រួងផ្លូវបណ្តាលឲ្យរងការខូចខាតទាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណះយ៉ាងដំណំផងដែរ ។

ក្រោយពេលកើតហេតុសម្ថិតកិច្ចបានចុះទៅដល់ទីតាំងដើម្បីពិនិត្យមើលជាក់ស្តែង និងឲ្យរថយន្តបង្កជួសជុលសួនពុះចែកទ្រួងផ្លូវដែលរងការខូចខាតឡើងវិញ ហើយរថយន្តយកទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖