ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងធុនយក្សមួយគ្រឿងរេចង្កូចឡើងលើទ្រូងផ្លូវទៅទម្រុះរបងថ្មដីឡូត៍មួយកន្លែងខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្តោងធុនធំមួយគ្រឿងបើក បោះពួយយ៉ាងលឿនហើយមិនដឹងថា យ៉ាងម៉េចស្រាប់រេចង្កូតទៅឡើងសួនច្បារពុះចែកទ្រូងផ្លូវឆ្លងទៅផ្លូវម្ខាងទៀត បុកទម្លុះរបងថ្មដីឡូត៍មួយកន្លែងខ្ទេចទៅមុខលែងរួច តែបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខដីឡូត៍ទុកចោលមួយកន្លែង ជាប់ខាងត្បូងក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍SCG តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើកហេតុគេឃើញបុរសពីរនាក់បើកបររថយន្តមួយគ្រឿងម៉ាក ហីយ៉ាន់ដាយ ពណ៌ខៀវ ជាប្រភេទរថយន្តសណ្តោងធន់ធំ ពាក់ស្លាកលេខ ភ្នំពេញ 3C-1958 ដោយធ្វើដំណើរ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុមិនដឹកថា រថយន្តខាងលើកើតអីនេះទេ ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងទៅឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតស្មៅអស់មួយចំនួន តែរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលឡើងសួនឆ្លងផ្លូវទៅបុករបងថ្មដីឡូត៍ទុកចោលខាងលើបាក់រលំអស់មួយផ្ទាំងដែលមានទំហំប្រមាណ៥ម៉ែត្រ៤ជ្រុង ។ ចំណែកឯរថយន្តរងការខូចខាតបែកកញ្ចក់ និងក្រពឹតផ្នែកខាងមុខ រីឯអ្នកបើកបររថយន្តរួមទាំងព្រូបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖