ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងត្បុលចូលក្រោមពោះរថយន្ត FUSO សណ្ដោងរ៉ឺម៉កចតស្ងៀមខ្ទេចមុខខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុង១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនគួរសមដែរ ស្រាប់តែមានម៉ូតូ ១គ្រឿងបើកនៅខាងមុខ ធ្វើឲ្យអ្នកបើកបរវាក់បាត់បង់ម្ចាស់ការកក្នុងការបើកបរ ខំកាច់ចង្កូតគេចចេញ ក៏បានទៅត្បុលចូលក្រោមពោះរថយន្ត ម៉ាកFUSO សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដែលឈប់ចតស្ងៀម ក្នុងទិសដៅបញ្ច្រាស់ទិសចរាចរ បណ្ដាលឲ្យរងការខូចខាតក្រពឹតនិងដាច់រយៈមុខខ្លួនឯង មួយចំហៀងខាង ឆ្វេងយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ។

ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៣ត្រង់ចំណុចខាងត្បូងបន្ទាយយោធាកងពលតូវលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តសាំយ៉ុងខាងលើពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N-8876 បើក បរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ អាយុប្រហែលជាង៤០ឆ្នាំ ហើយនៅមុនពេលកើតហេតុ គាត់បានបើក បររថយន្តនោះធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសមដែរ។លុះពេលទៅដល់ត្រង់ ចំណុចកើតហេតុខាងលើ បានវាក់ជាមួយម៉ូតូ១គ្រឿងដែលកំពុងបើកនៅខាងមុខ ធ្វើឲ្យគាត់បាត់បង់ម្ចាស់ ការក្នុងការបើកបរ ហើយបានខំគេចចេញពីម៉ូតូ ក៏បានជ្រុលទៅបុកត្បុលចូលក្រោមពោះចំហៀងខាងស្ដាំ របស់ថយន្តធុនយក្ស១គ្រឿងទៀត ម៉ាកFUSO ពណ៏ក្រហមដែលក្បាលពាក់ស្លាកលេខ ភ្នំពេញ3D-3687 និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ3A-1548 ដែលឈប់ចតបញ្ច្រាស់ទិសចរាចរ ទាំងកំរោលតែម្ដង ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយមិនបានរំខានដល់នគរបាលឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖